Ronaldo ​រក​គ្រាប់​បាល់​បាន​ទៀត ​ប៉ុន្តែ Juventus ​បាន​ត្រឹម​ស្មើ Parma ​៣-៣ ​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​រក​គ្រាប់​បាល់​បាន​ទៀត​ហើយ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ ប៉ុន្តែ​មិន​អាច​ឱ្យ Juventus ​ឈ្នះ​ក្រុម Parma ​បាន​ឡើយ ​ដោយ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ៣-៣ ​ប៉ុណ្ណោះ។

ក្រុម Juventus ​រក​គ្រាប់​បាល់​បាន​តាំង​ពី​តង់​ទី​១ ​ដោយ Ronaldo ​នៅ​នាទី​៣៦ មុន​ពេល Rugani ​ថែម​គ្រាប់​ទី​២​បាន​នៅ​នាទី​៦២។ យ៉ាងណាមិញ ​Barilla ​របស់​ខាង Parma ​ក៏​រក​គ្រាប់​បាល់​បាន​១​គ្រាប់​វិញ​ភ្លាម​ដែរ នៅ​នាទី​៦៤។ ភ្លាម​នោះ ​Ronaldo ​ដដែល​ក៏​អាច​រក​គ្រាប់​បាល់​បាន​១​គ្រាប់​បន្ថែម​ទៀត​នៅ​ត្រឹម​នាទី​៦៦ ប៉ុន្តែ​វា​ក៏​មិនមាន​ន័យ​ថា​ក្រុម​ឈ្នះ​ដែរ ព្រោះ​កីឡាករ Gervinho ​របស់ Parma ​ថែម​បាន​២​គ្រាប់​វិញ​ដែរ។ ចប់​ការ​ប្រកួត Juventus  ​៣-៣ Parma ​។

គិត​ត្រឹម​ប្រកួត​យប់មិញ​អតីត​កីឡាករ Real Madrid ​ខាង​លើ​រក​គ្រាប់​បាល់​បាន​១៦​គ្រាប់​ហើយ​ឱ្យ​ក្រុម​សេះ​បង្កង់​នា​រដូវ​កាល​នេះ ​ហើយ​ក៏​ឈរ​នៅ​កំពូល​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ ជាមួយ​កីឡាករ Quagliarella ​របស់​ក្រុម​ Sampdoria ​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT