Messi ​របួស​យប់មិញ ​អាច​មិន​បាន​លេង Copa del Rey ​ទល់ Real Madrid ​

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​រង​របួស​នៅ​យប់មិញ​នេះ គ្រា​ដែល​ក្រុម FC Barcelona ​ស្មើ​ក្រុម Valencia ​២-២ ​ក្នុង​ពាន​រង្វាន់ La Liga ​។ក្រុម Barcelona ​នឹង​ត្រូវ​បើក​ទ្វា​ផ្ទះ ស្វាគមន៍​ក្រុម​ភ្ញៀវ Real Madrid ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ យ៉ាងណាមិញ ​ក្រោយ​ពី​ប្រកួត​យប់មិញ​ជាមួយ​ក្រុម Valencia ​គេ​ឃើញ​ថា ​ខ្សែ​ប្រយុទ្ធ Messi ​បាន​រង​របួស​ក្នុង​ការ​ប្រកួត​នោះ ​ហើយ​អាច​នឹង​មិន​បាន​ចូល​លេង​ទល់​ក្រុម Real Madrid ​នោះ​ទេ។

លោក Ernesto Valverde ​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​និយាយ​និយាយ​ថា​៖ “Messi ​គាត់​មាន​បញ្ហា​តិច​តួច ខ្ញុំ​មិន​អាច​និយាយ​អ្វី​ឱ្យ​ច្បាស់​ចំពោះ​របួស​នោះ​ទេ ​យើង​រង់ចាំ​មើល​លទ្ធផល​ពី​ក្រុម​គ្រូ​ពេទ្យ​សិន។ យើង​រំពឹង​ថា​គាត់​នឹង​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ”៕

ប្រភព៖ DailyMail

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT