Higuain ​រក​បាន​២​គ្រាប់ ​ក្នុង​ជ័យជម្នះ Chelsea ​៥-០ Huddersfield ​

ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Gonzalo Higuain ​រក​គ្រាប់​បាល់​បាន​២​គ្រាប់​ឯ​ណោះ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស ​ក្នុង​ជ័យជម្នះ​ឱ្យ​ក្រុម Chelsea ​៥-០ ​លើ​ក្រុម Huddersfield ​។

ក្រោយ​ពី​បរាជ័យ​ធ្ងន់​ក​កាល​ពី​ប្រកួត​មុន​មក ​ពេល​នេះ​ក្រុម Chelsea ​អាច​ស្វែង​រក​ឃើញ​ជ័យជម្នះ​មក​វិញ​ហើយ ​ដោយ​ឈ្នះ​លើ​ក្រុម​ Huddersfield ​ដល់​ទៅ​៥​ទល់​នឹង០ ​ឯ​ណោះ។ ​៥​គ្រាប់​នេះ​ដែរ ​ជា​ការ​ធ្វើ​បាន​សម្រេច​ដោយ​​កីឡាករ​ចំណូល​ថ្មី Gonzalo Higuain ​២​គ្រាប់ Eden Hazard ​២​គ្រាប់ ​និង​David Luiz ​១​គ្រាប់។ ​ឈ្នះ​១​ប្រកួត​បាន​៣​ពិន្ទុ​នេះ ​ក៏​បាន​ធ្វើ​ឱ្យ Chelsea ​ឡើង​ទៅ​លេខ​៤​បណ្ដោះអាសន្ន​សិន​ដែរ ​ដោយ​ត្រូវ​រង់​ចាំ​មើល​ការ​ប្រកួត Arsenal ​ប៉ះ​ជាមួយ Man City ​នៅ​យប់​នេះ​ទៀត។

លោក Sarri ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​នេះ​ថា​ខ្សែ​ប្រយុទ្ធ Higuain ​រក​បាន​២​គ្រាប់​មែន ប៉ុន្តែ​នៅ​មិន​ទាន់​ដល់​កម្រិត​ដែល​លោក​ចង់​បាន​នៅ​ឡើយ​ទេ។ ខណៈ​ដែល​ការ​ប្រកួត​ក៏​នៅ​មាន​ច្រើន​ទៀត​ដែរ ដែល​ត្រូវ​តាម​ដាន​បន្ដ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT