ក្ដៅៗ ​ចេញ​បញ្ជី​ឈ្មោះ​កីឡាករ Cambodia All Star ​ត្រៀម​ប៉ះ Muangthong ​ហើយ​

សហព័ន្ធ​កីឡា​​បាល់ទាត់​កម្ពុជា​បាន​បញ្ចេញ​ឈ្មោះ​កីឡាករ​ក្រុម Cambodia All Stars ​ដើម្បី​ត្រៀម​តតាំង​ជាមួយ​ក្រុម Muangthong United ​ក្នុង​ប្រកួត​មិត្តភាព​នា​ថ្ងៃ​ទី​៩​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ហើយ​។

បញ្ជី​ឈ្មោះ​នោះ​ដែរ ​គេ​ឃើញ​ថា​លោក ភា សុភក្ត្រា ​បាន​នាំ​យក​កីឡាករ​បរទេស​៥​រូប ​អម​ជាមួយ​កីឡាករ​កម្ពុជា​២២​រូប​ទៀត ដើម្បី​មក​ហ្វឹកហាត់ ត្រៀម​ប្រកួត។ ដោយ​ដែល​លោក​បាន​បញ្ជាក់​ពី​មុន​មក​អីចឹង ​បញ្ជី​ឈ្មោះ​ក្រុម Cambodia All Stars ​នៅ​លើក​នេះ ​នឹង​មិន​មាន​វត្តមាន​កីឡាករ​សំខាន់​របស់​កម្ពុជា ​ចាន់ វឌ្ឍនាកា ​និង ធារី ចន្ថាប៊ីន ឡើយ ដោយសារ​តែ​ពួកគេ​ជាប់​លេង​ឱ្យ​ក្រុម​នៅ​ប្រទេស​ម៉ាឡេស៊ី។

នេះ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​លើក​ទី​៣​ហើយ​សម្រាប់​ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ។ ដោយ​កាល​ពី​លើក​ទី​១​កន្លង​ទៅ ​ខាង​ក្រុម​កម្ពុជា​ជា​អ្នក​ឈ្នះ ​និង​លើក​ទី​២ ​ក្រុម​ភាគី​ថៃ​ឈ្នះ​វិញ​ម្ដង។ ដូច្នេះ​ប្រកួត​នេះ ​អាច​និយាយ​បាន​ថា​ជា​ការ​ប្រកួត​កាត់​សេចក្ដី​យក​ឈ្នះ​ចាញ់​មែនទែន​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT