លោក Unai Emery អ្នកចាត់ការក្រុម Arsenal បានបញ្ជាក់ថាលោកនឹងដាក់កីឡាករចំណូលថ្មី Suarez ឱ្យចូលលេងក្នុងការប្រកួតទល់ក្រុម Man City នៅថ្ងៃស្អែកនេះ។
ក្រុម Arsenal បានខ្ចីជើង Suarez ពីក្រុម FC Barcelona មកលេងនៅអង់គ្លេសរហូតដល់ចប់រដូវកាលនេះ អមជាមួយលក្ខខណ្ឌទិញយកផ្ដាច់តែម្ដងប្រសិនបើឃើញថាល្អក្នុងតម្លៃខ្លួន២០លានផោន។ លោក Emery អ្នកចាត់ការក្រុម Arsenal នេះ ធ្លាប់ធ្វើការជាមួយកីឡាកររូបនេះម្ដងមកហើយ កាលគ្រាពួកគេនៅក្លឹប Sevilla ។ ដូច្នេះហើយ ទើបលោកហាននិយាយថាខ្សែបម្រើរូបនេះអាចលេងបានច្រើនតំបន់តាមដែលក្រុមត្រូវការ។
លោក Emery បាននិយាយដូច្នេះទៀតថា៖ “ខ្ញុំស្គាល់គាត់ គាត់ជាកីឡាករមានគុណភាព និងគាត់អាចជួយយើងបានច្រើន។ គាត់ជាអតីតកីឡាករ Man City ដូច្នេះគាត់នឹងស្គាល់ក្រុមនេះច្រើន ហើយគាត់ក៏ធ្លាប់លេងនៅអេស្ប៉ាញ ជាពិសេសនៅក្លឹប Barcelona ថែមទៀត។ ត្បិតមិនបានចូលលេងច្រើន ប៉ុន្តែគាត់បានចូលលេងក្នុងប្រកួតសំខាន់ៗច្រើនដែរ”៕ប្រភព៖ Dailymail