សម្តេចតេជោ ចង់ឲ្យខេត្តប៉ៃលិនពង្រឹងកីឡាយកមេដាយថ្នាក់ជាតិ

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើង ចំពោះខេត្តប៉ៃលិន ដែលពុំអាចដណ្តើមបានមេដាយសោះ ក្នុងការប្រកួតកីឡាជាតិលើកទី២។ លោកចង់ឃើញ ខេត្តមួយនេះ មានឈ្មោះក្នុងតារាងមេដាយ សម្រាប់ការប្រកួតលើកទី៣ នាឆ្នាំ២០២០។

ថ្លែងក្នុងពិធីបិទ មុននេះបន្តិចនៅពហុកីឡដ្ឋានជាតិ ប្រមុខរដ្ឋាភិបាលអបអរចំពោះរាជធានីខេត្ត និងក្រសួង ទាំង២៨ ដែលបានបញ្ជូនកីឡាករកីឡាការិនីមកប្រកួត ដើម្បីដកស្រង់បច្ចេកទេសត្រៀមស៊ីហ្គេម២០២៣។ ក្នុងបរិមាណក្រុមដែលចូលរួម មានតែប៉ៃលិនមួយគត់ ដែលគ្មានមេដាយ។ ដូច្នេះសម្តេចបានណែនាំឲ្យថ្នាក់ដឹកនាំខេត្ត បន្តយកចិត្តទុកដាក់បន្ថែមទៀត ​ដើម្បីលើកមុខមាត់តំបន់។

នេះមិនមែនជាលើកទី១ឡើយ ដោយកាលពីកីឡាជាតិលើកទី១ ក៏សម្តេចណែនាំឲ្យខេត្តត្បូងឃ្មុំប្រឹងប្រែង ត្បិតពុំឈ្នះមេដាយដូចគ្នា។

ខាងក្រោមនេះជាតារាងមេដាយផ្លូវការ៖