អ្នក​ចាត់ការ​ក្រុម Chelsea ​ចង់​ឃើញ​កូន​ក្រុម​លេង​ល្អ​ដូច​ដើម​រដូវ​កាល​

ក្រុម Chelsea ​ហាក់​ដូចជា​ធ្លាក់​ទម្រង់​លេង​ខ្លាំង​មែនទែន ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​លេង​មិន​ល្អ​ទាល់​តែ​សោះ ​ជាក់​ស្ដែង​ទើប​ចាញ់​ក្រុម Bournemouth ​ដល់​ទៅ ​៤-០ ​ឯ​ណោះ។

ដោយ​ឡែក​នៅ​ម៉ោង​១០​យប់​នេះ ​ពួកគេ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Huddersfield Town ​ទៀត​ហើយ ​ក្នុង​លីគ​កំពូល​អង់គ្លេស ដែល​ជា​ការ​ប្រកួត​សំខាន់​បំផុត​មួយ។ Chelsea ​ត្រូវ​ការ​ឈ្នះ​ប្រកួត​នេះ​ដាច់​ខាត ​ដើម្បី​មាន​ឱកាស​ប្រជែង​យក​តំបន់ Top4 ​មក​វិញ ​ក្រោយ​ពី​ធ្លាក់​ដល់​លេខ​៥ ​ហើយ​ក្រុម Arsenal ​ឡើង​ទៅ​លេខ​៤​វិញ​នោះ។

លោក Sarri ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​និយាយ​មុន​ការ​ប្រកួត​នៅ​យប់​នេះ​ថា ​លោក​ចង់​ឃើញ​កូន​ក្រុម​លេង​ដោយ​មាន​ទំនុក​ចិត្ត​ដូច​កាល​ពី​ដើម​រដូវ​កាល។ ​នោះ​ជា​អ្វី​ដែល​ជា​ក្បូន​របស់​លោក​បាន​រៀប​ចំ ​សម្រាប់​ការ​ប្រកួត។ បើ​ទោះ​ជា​បច្ចុប្បន្ន​ក្រុម​កីឡាករ​មិន​អាច​លេង​ដល់​កម្រិត​យ៉ាង​ណា​ក្ដី ប៉ុន្តែ​លោក​ចង់​ឃើញ​ពួកគេ​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព៕ប្រភព៖ Dailymail

  • អ្នក​ចាត់ការ​ក្រុម Chelsea ​ចង់​ឃើញ​កូន​ក្រុម​លេង​ល្អ​ដូច​ដើម​រដូវ​កាល​