ខ្សែបម្រើ Marouane Fellaini របស់ក្រុមបិសាចក្រហម Manchester United បានផ្ទេរទៅលេងនៅក្លឹប Shandong Luneng Taishen នៅលីគកំពូលចិនជាផ្លូវការហើយក្នុងតម្លៃខ្លួន១០,៤លានផោន។
កីឡាករបែលហ្សិកខាងលើនេះ បានធ្វើតេស្ដសុខភាពជាប់តាំងពីម្សិលមិញមក ហើយក្លឹបបិសាចក្រហមក៏បានបង្ហោះដំណឹងចាកចេញនេះនៅលើបណ្ដាញសង្គមផងដែរ។ ទៅលេងនៅចិននេះ Fellaini នឹងទទួលបានប្រាក់ឈ្នួល ២៣៥ ០០០ផោនក្នុង១សប្ដាហ៍ ហើយរូបគេចាប់ផ្ដើមហ្វឹកហាត់ជាមួយសមាជិកក្រុមថ្មីភ្លាមៗតែម្ដង។
កីឡាករលេងឱ្យក្រុមបិសាចក្រហមបាន៥ឆ្នាំកន្លះនេះដែរ បានបង្ហោះនៅលើបណ្ដាញសង្គមអរគុណដល់ក្លឹប Man Utd ដែលបាននាំយករូបគេទៅលេង ហើយក៏បានបង្កើតជាពេលវេលាពិសេសមួយឱ្យរូបគេ ឈ្នះពានរង្វាន់ផងដែរ។ Fellaini ជូនពរឱ្យក្រុមបិសាចក្រហមកាន់តែជោគជ័យថែមទៀតនៅថ្ងៃខាងមុខ៕ប្រភព៖ Dailymail