ក្រុមកាតា ពិតជាមិនធម្មតាមែន ដែលអាចយកឈ្នះក្រុមជប៉ុនដល់ទៅ ៣-១ នាការប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Asian Cup 2019 កាលពីយប់មិញនេះ។
នៅត្រឹមតង់ទី១ ក្រុមកាតា អាចរកគ្រាប់បាល់បាន២គ្រាប់ទៅហើយ ដែលធ្វើឱ្យជប៉ុនពិបាកក្នុងការវាយបកវិញណាស់នៅតង់ទី២។ យ៉ាងណាមិញ ក្រោយពីការព្យាយាមរហូតមក ជប៉ុនរកបានគ្រាប់តាមពីក្រោយវិញដែរនៅត្រឹមនាទី៦៩ ប៉ុន្តែវាមិនអាចជួយអ្វីបានទេ ដោយសារតែកាតា បានបន្ថែមគ្រាប់ទី៣ទៀតទៅហើយ។ លទ្ធផល ៣-១ បានរក្សារហូតដល់ចប់ការប្រកួតតែម្ដង ធ្វើឱ្យកាតា ក្លាយជាម្ចាស់ជើងឯក AFC Asian Cup 2019 ជាលើកដំបូង។
នេះជាការធ្វើបានល្អសម្រាប់កាតា លើឆាកអន្តរជាតិ។ ខណៈដែលប្រទេសនេះក៏នឹងត្រូវរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup 2022 នាពេលខាងមុខផងដែរ៕ប្រភព៖ Foxsportsasia