កីឡាករ Shinji Kagawa បានសម្រេចផ្ទេរទៅលេងឱ្យក្រុម Besiktas ហើយ ក្រោយពីចាកចេញពីក្រុម Dortmund ព្រោះមិនមានឱកាសបានចូលលេងនិងមិនត្រូវចិត្តអ្នកចាត់ការក្រុមនេះ។
កីឡាករជម្រើសជាតិជប៉ុនម្នាក់នេះ នឹងចូលរួមជាមួយក្រុម Besiktas រហូតដល់ចប់រដូវកាលនេះ ទើបអាចសម្រេចថានឹងមានកុងត្រាបន្ដឬយ៉ាងណា។ អតីតកីឡាករ Manchester United រូបនេះ បានបង្ហាញចំណាប់អារម្មណ៍ចង់ទៅលេងនៅលីគរបស់អេស្ប៉ាញ ប៉ុន្តែដោយសារតែមិនទាន់មានក្លឹបចរចាត្រូវគ្នា រូបគេក៏សម្រេចបន្ដអាជីពនៅទូរគីរហូតដល់ចប់រដូវកាលនេះសិនទៅ។
កីឡាករវ័យ២៩ឆ្នាំនេះ កាលពីប៉ុន្មានសប្ដាហ៍មុន ត្រូវបានគេដឹងថាអាចនឹងផ្លាស់ទៅលេងឱ្យក្រុម Monaco ក្រោមការដឹកនាំរបស់លោក Henry ។ ប៉ុន្តែដោយសារតែ Henry ត្រូវក្លឹបបណ្ដេញចេញមុន ទើបការចុះកុងត្រានោះមិនអាចកើតមានឡើងបាន៕ប្រភព៖ Foxsportsasia