ប្រធាន​ក្រុម កាតា ​សន្យា​ជាមួយ​អ្នក​គាំទ្រ​យក​ឈ្នះ​ជប៉ុន​ឱ្យ​បាន

កីឡាករ Hassan Al-Haydos ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កាតា ​បាន​បញ្ជាក់​ថា​ក្រុម​របស់​ខ្លួន​សន្យា​ជាមួយ​អ្នក​គាំទ្រ​ទាំង​អស់​ថា​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​យក​ឈ្នះ​ជប៉ុន​នៅ​រាត្រី​នេះ។

ការ​ប្រកួត​ពាន​រង្វាន់ AFC Asian Cup 2019 ​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ​រវាង​ក្រុម កាតា ​និង​ជម្រើស​ជាតិ​ជប៉ុន ដែល​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​យប់​នេះ។ ជប៉ុន ជា​ក្រុម​ខ្លាំង​មួយ​នៅ​អាស៊ី ​នឹង​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នេះ​ផង​ដែរ ខណៈ​ដែល​កាតា​វិញ ជា​ក្រុម​ថ្មី​មួយ​ដែល​មាន​ឱកាស​ឡើង​មក​ដល់​វគ្គ​នេះ។

ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ជម្រើស​ជាតិ​កាតា ​Hassan ​ក៏​បាន​និយាយ​មុន​ការ​ប្រកួត​សំខាន់​នេះ​ដែរ​ថា​៖ “វា​ពិត​ជា​រក​ពាក្យ​និយាយ​មិន​បាន​ទេ ​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ដែល​បាន​ដល់​វគ្ក​ផ្ដាច់ព្រ័ត្រ​នេះ។ វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​យើង​ដើម្បី​ឈ្នះ​វា។ គ្រប់​គ្នា​ដឹង​ថា​ប៉ះ​ជប៉ុន ​គឺ​ពិត​ជា​ប្រកួត​តានតឹង​ខ្លាំង​ណាស់ ​ហើយ​វា​ជា​ការ​ប្រកួត​ចុង​ក្រោយ​ទៀត។ ខ្ញុំ​និង​ក្រុម​ទាំង​មូល ​បាន​តាំង​ចិត្ត​ថា​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត ​ដើម្បី​យក​ពាន​រង្វាន់​ទៅ​ប្រទេស​យើង​វិញ”៕ប្រភព៖ Foxsportsasia

Japan vs Qatar during their AFC Asian Cup UAE 2019 Final match at Zayed Sports City stadium on 01 February 2019, in Abu Dhabi, UAE. Photo by Stringer / Lagardere Sports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT