សំបុត្រចូលរួមទស្សនាការប្រកួតរបស់ក្រុម Cambodia All Stars ចាប់ផ្តើមដាក់លក់ពីព្រឹកនេះតទៅ !!!

គ្រាដែលការប្រកួតមិត្តភាពអន្តរជាតិ K Cement Cambodia All Star ទល់នឹងក្រុម SCG Muangthong United នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចាប់ផ្តើមដាក់លក់សំបុត្រចូលរួមទស្សនាហើយចាប់ពីព្រឹកថ្ងៃសុក្រ ទី ១ ខែ កុម្ភៈនេះ ។

តាមការប្រកាសរបស់សហព័ន្ធ សំបុត្រនឹងត្រូវចែកចេញជា ០២ប្រភេទ គឺ ប្រភេទ ក ១០,០០០រៀល និងប្រភេទ ខ ៥,០០០រៀល ។

គួររំលឹកថា ក្រុមទាំងពីរ ធ្លាប់បានជួបប្រកួតគ្នា ០២លើករួចមកហើយ ដោយកាលពីឆ្នាំ ២០១៦ Cambodia All Stars ក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា បានយកឈ្នះ ៤ ទល់នឹង ៣ ខណៈដែលនៅឆ្នាំ ២០១៧ ក្រោមការដឹកនាំរបស់លោក Leonardo Vitorino បានរងបរាជ័យ ៤ ទល់នឹង ០ ។

ចំណែកឯក្នុងឆ្នាំ ២០១៩នេះ គឺស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកមកពីក្រុមក្រសួងការពារជាតិ គឺលោក ភា សុភ័ត្ត្រា ។ តើលទ្ធផលនឹងទៅជាយ៉ាងណា ?

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT