កាន់តែអស្ចារ្យ ខណៈក្លិបយក្សពីររបស់ថៃ នាំចូលកីឡាករជម្រើសជាតិកូរ៉េខាងត្បូង និង ជប៉ុន

ក្លិបយក្សពីររបស់ថៃ គឺ Buriram United និង SCG Muangthong United នៅមុនរដូវកាលថ្មីចាប់ផ្តើមក្នុងពាក់កណ្តាលខែកុម្ភៈខាងមុខនេះ បាននាំចូលកីឡាករថ្មីដែលជាសមាជិកនៃក្រុមជម្រើសជាតិកូរ៉េខាងត្បូង និង ជប៉ុន ។

ជាក់ស្តែងកាលពីថ្ងៃទី ៣១ ខែ មករា ម្សិលមិញនេះ Muangthong United បាននាំយក Oh Ban-Suk ដែលជាខ្សែការពារនៃក្រុមជម្រើសជាតិកូរ៉េខាងត្បូង មកចូលរួមជាមួយក្រុម និងបំពេញកូតាកីឡាករអាស៊ីរបស់ខ្លួនផងដែរ ។ Oh Ban-Suk ត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៨ និងបង្ហាញខ្លួនបាន ០២ប្រកួត ខណៈដែលការផ្លាស់មក Muangthong United នេះគឺក្នុងលក្ខខ័ណ្ឌខ្ចីជើង ០១រដូវកាល ពីក្លិបដើមរបស់ខ្លួន Al-Wasl នៅលីគកំពូលអារ៉ាប់ ( UAE Pro-League ) ។

ហើយនាព្រឹកថ្ងៃសុក្រ ទី ១ ខែ កុម្ភៈនេះ គេបានឃើញក្លិប Buriram United ដែលជាក្រុមការពារ​ជើងឯកលីគកំពូលថៃ បានបង្ហាញសមាសភាពកីឡាករថ្មីរបស់ខ្លួនដែលជាសមាជិកក្រុមជម្រើសជាតិជប៉ុន គឺខ្សែបម្រើការពារ Hajime Hosogai ។ ស្ថិតក្នុងវ័យ ៣២ ឆ្នាំ Hosogai ធ្លាប់បានលេងឱ្យក្លិបធំៗជាច្រើនដូចជា នៅលីគកំពូលអាល្លឺម៉ង់ Bayer Leverkusen, Hertha Berlin, VfB Stuttgart និងក្លិបធំៗរបស់ជប៉ុនផងដែរ ។

កីឡាកររូបនេះ ធ្លាប់ឈ្នះពាន AFC Asian Cup ជាមួយជប៉ុន ម្តងកាលពីឆ្នាំ ២០១១ និងឈ្នះពាន AFC Champions League ជាមួយក្លិបដំបូងរបស់ខ្លួន Urawa Red Diamonds កាលពីឆ្នាំ ២០០៧ ។

ចាំមើលថា តើការចូលរួមរបស់កីឡាករទាំងនេះនៅក្លិបធំៗទាំងពីរ នឹងអាចជួយឱ្យពួកគេដណ្តើមជ័យជម្នះក្នុងការប្រជែងយកពានរង្វាន់ប្រចាំតំបន់ និងអន្តរជាតិបានដែរឬទេ ក្នុងឆ្នាំ ២០១៩នេះ ៕

  • កាន់តែអស្ចារ្យ ខណៈក្លិបយក្សពីររបស់ថៃ នាំចូលកីឡាករជម្រើសជាតិកូរ៉េខាងត្បូង និង ជប៉ុន