Messi ៖ យើងចង់បានពានទាំងអស់នៅរដូវកាលនេះ

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​បញ្ជាក់​ថា​ក្រុម FC Barcelona ​ដាក់​គោលដៅ​យក​ពាន​រង្វាន់​ទាំង​អស់​នៅ​រដូវ​កាល​នេះ ​ដោយ​មិន​បាន​បែងចែក​ថា​ពាន​ណា​តូច ពាន​ណា​ធំ​នោះ​ទេ។

ក្រុម FC Barcelona ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​បន្តិច​ក្នុង​ជើង​ទី​១ ពាន​រង្វាន់ Copa del Rey ​ដោយ​ចាញ់​ក្រុម Sevilla ​ក្នុង​លទ្ធផល ​២-០។ យ៉ាងណាមិញ ​លេង​នៅ​ជើង​ទី​២​វិញ ពួកគេ​ពិត​ជា​ធ្វើ​បាន​ល្អ ​ដោយ​បាន​យក​ឈ្នះ​វិញ​ក្នុង​លទ្ធផល ៦-១ ​ឯ​ណោះ ដើម្បី​ឆក់​ឱកាស​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT