បិសាច​ក្រហម ​ជិត​ទិញ​បាន​កីឡាករ​ប្រេស៊ីល​ម្នាក់​តម្លៃ​៥៣​លាន​ផោន

ក្លឹប​បិសាច​ក្រហម ​រំពឹង​ថា​នឹង​ចុះ​កុងត្រា​យក​​កីឡាករ Fred  ​របស់​ក្រុម ​Shakhtar Donetsk ​ឆាប់​ៗ​នេះ ​បន្ទាប់​ពី​ក្លឹប​ចរចា​ត្រូវ​គ្នា ​លើ​តម្លៃ​ខ្លួន​៥៣​លាន​ផោន។

បើ​តាម​ប្រភព បាន​បញ្ជាក់​ថា Fred  ​ដែល​កំពុង​ហ្វឹកហាត់​ជាមួយ​ក្រុម​ប្រេស៊ីល​នៅ​អង់គ្លេស ​បាន​ចាកចេញ​ពី​ជុំរំ​ហ្វឹកហាត់ ទៅ​ក្លឹប Manchester United ​នៅ​ថ្ងៃ​នេះ ដើម្បី​ធ្វើ​តេស្ដ​សុខភាព ​និង​សម្រេច​ចុះ​កុងត្រា​តែ​ម្ដង។ ខ្សែ​បម្រើ​ Shakhtar Donetsk ​រូប​នេះ ​ក៏​បាន​រួម​ចំណែក​ជួយ​ក្រុម​ប្រេស៊ីល​ឈ្នះ​ក្រូអាត ២-០ ​កាល​ពី​យប់មិញ​នេះ​ផង​ដែរ។

កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ ​ក៏​ត្រូវ​បាន​ក្លឹប Manchester City ​ចង់​បាន​ដែរ ប៉ុន្តែ​មិន​ហាន​ឱ្យ​តម្លៃ​ខ្លួន​ខ្ពស់​ដូច​ខាង​ក្លឹប​បិសាច​ក្រហម ទើប​ការ​សម្រេច​ផ្ទេរ​មិន​បាន​សម្រេច។ ស្រប​ពេល​ដែល Gabriel Jesus ​កីឡាករ​លេង​នៅ​ក្លឹប Man City ​ក៏​បាន​និយាយ​ដែរ​ថា ​ខ្លួន​សុំ​មិន​បញ្ជាក់​ចំពោះ​អនាគត​របស់​មិត្ត​រួម​ក្រុម​ប្រេស៊ីល​ម្នាក់​នេះ​ទេ៕ប្រភព៖ DailyMail

 

 

 

 

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT