ក្រុម Real Madrid បានយកឈ្នះក្រុម Girona ៣-១ ទៀត ក្នុងការប្រកួតពានរង្វាន់ Copa del Rey ជើងទី២ នៅយប់មិញនេះ។ ដោយសរុបទាំងពីរជើងទៅ គឺ Real Madrid ឈ្នះ Girona ៧-៣។
២គ្រាប់នៅយប់មិញនេះដែរ គឺធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ Karim Benzema ២គ្រាប់ និង Llorente ១គ្រាប់។ ដោយឡែកខាងក្រុម Girona វិញ រកបាន១គ្រាប់ដែរ ដោយធ្វើបានសម្រេចដោយ Pedro Porro នៅនាទី៧១។ ជ័យជម្នះនៅរាត្រីនេះដែរ ក៏បានរុញឱ្យក្រុម Real Madrid បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Copa del Rey នេះហើយដែរ។
ខណៈដែលខ្សែប្រយុទ្ធ Benzema វិញ បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៦ ក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្រុម Real Madrid ។ ដោយសរុបជារួមមក រូបគេរកបាន២០៩គ្រាប់ហើយ៕ប្រភព៖ Dailymail