ក្រុមតោខៀវ Chelsea បានបរាជ័យយ៉ាងធ្ងន់ក ក្រោមថ្វីជើងក្រុម Bournemouth កាលពីយប់មិញនេះ ៤-០ ដែលធ្វើឱ្យពួកគេធ្លាក់ទៅចំណាត់ថ្នាក់លេខ៥វិញហើយ។
លោក Sarri អ្នកចាត់ការក្រុម Chelsea អស់ពីនិយាយចំពោះទម្រង់លេងកូនក្រុមរបស់ខ្លួន ដែលបានបង្កកំហុស និងធ្វេសប្រហែសច្រើនមែនទែននាការប្រកួតមួយនេះ។ លោកបានបញ្ជាក់ថាកូនក្រុមលេងបានល្អនៅតង់ទី១ ប៉ុន្តែឈានដល់តង់ទី២ ពួកគេឈប់លេងបាល់ទៅហើយ ទើបបានជាបរាជ័យខ្លាំងយ៉ាងនេះ។ បាត់បង់៣ពិន្ទុនាសប្ដាហ៍នេះ បានធ្វើឱ្យក្រុម Chelsea ធ្លាក់មកចំណាត់ថ្នាក់លេខ៥វិញទៅហើយ ស្របពល Arsenal បានឡើងទៅលេខ៤វិញ។
ការបរាជ័យនេះដែរ ក៏កាន់តែធ្វើឱ្យការប្រជែងយកលេខ៤ក្នុងតារាងល្អមើលកាន់តែខ្លាំងដែរ។ ជាក់ស្ដែង Man Utd ដែលឈរនៅលេខ៦នោះ ចាញ់ក្រុមលេខ៤ Arsenal តែ២ពិន្ទុប៉ុណ្ណោះ ដូច្នេះឱកាសនៃការហក់ឡើងទៅវិញនោះគឺមានគ្រប់ពេល៕ប្រភព៖ Dailymail