Ronaldo ​ជួល​អង្គរក្ស​ជំនាញ​ម្នាក់ ​ការពារ​ខ្លួន​នៅ World Cup

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ជួល​អង្គរក្ស​ម្នាក់ ដើម្បី​ការពារ​ខ្លួន ​អំឡុង​ពេល​ទៅ​លេង​នៅ World Cup 2018 ​នៅ​ប្រទេស​រស្ស៊ី។

Ronaldo  ​បាន​ជួល​អង្គរក្ស​ឈ្មោះ Nuno Marecos ​ដែល​ជា​អ្នក​មាន​ជំនាញ​មួយ​រូប ដើម្បី​ការពារ​ខ្លួន ក្រោយ​ពី​មាន​ការ​ព្រមាន​ពី​សំណាក់​ក្រុម ISIS ​កន្លង​មក។ Nuno ​បាន​ការពារ Ronaldo ​ម្ដង​មក​ហើយ​អំឡុង​ពេល​ UEFA Champions League ​វគ្ក​ផ្ដាច់ព្រ័ត្រ។ ខណៈ​ដែល​បុរស​រូប​នេះ ត្រូវ​បាន​ Ronaldo ​កក់​ទុក​ទៀត ដើម្បី​ការពារ​ខ្លួន​នៅ World Cup ​នា​ពេល​ខាង​មុខ។

ការ​សម្រេច​ចិត្ត​របស់​អ្នក​ការពារ​ម្នាក់​នេះ គឺ​ដោយសារ​តែ​រូបគេ​បាន​ការពារ​បុគ្គល​ល្បី​ៗ​ជា​ច្រើន​មក​ហើយ ។ ខណៈ​ដែល​ Nuno ​នេះ ​ក៏​មាន​កេរ្តិ៍​ខ្លាំង និង​មាន​ប្រវត្តិ​តស៊ូ​ច្រើន​ផង​ដែរ។ រូបគេ​ត្រូវ​បាន​ហ្វឹកហាត់​យ៉ាង​ពិសេស ​ដោយ​ឆ្លង​កាត់​ភាព​លំបាក និង​ចិត្ត​សាស្ត្រ​ខ្ពស់។ បុរស​រូប​នេះ ក៏​ជា​អតីត​ទាហាន​ម្នាក់​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT