កាលពីយប់មិញនេះក្នុងពានរង្វាន់ Coppa Italia ក្រុម Atalanta បានទម្លាក់ក្រុម Juventus ចេញពីពានរង្វាន់នេះក្នុងលទ្ធផល ៣-០ យ៉ាងគួរឱ្យភ្ញាក់ផ្អើល។
Juventus ជាក្រុមការពារតំណែងជើងឯកពានរង្វាន់នេះ។ យ៉ាងណាមិញ ពួកគេបានធ្លាក់ចេញបាត់ទៅហើយកាលពីយប់មិញ ត្រឹមវគ្គ៨ក្រុមចុងក្រោយប៉ុណ្ណោះ ក្រោមថ្វីជើងរបស់ក្រុម Atalanta ។ សេះបង្កង់បានដាក់កីឡាករពេញជើងដែរ មានទាំង Cristiano Ronaldo ទៀត ប៉ុន្តែលទ្ធផលនៃការប្រកួតហាក់មិនគាប់ប្រសើរឡើយ ដោយចាញ់យ៉ាងអាម៉ាស់ដល់ទៅ៣-០ ឯណោះ។
ដោយឡែកការឈ្នះនេះដែរ ក៏ជាលើកដំបូងសម្រាប់ក្រុមម្ចាស់ផ្ទះ Atalanta ផងដែរ ត្បិតអីពួកគេធ្លាប់ឈ្នះក្រុម Juventus នេះតាំងពីឆ្នាំ២០០៤ម្ល៉េះ។ ដោយគ្រានោះពួកគេឈ្នះ ២-០ ក្នុងពានរង្វាន់ Italian Cup ៕ប្រភព៖ Dailymail