ខ្សែប្រយុទ្ធ Wu Lei ដែលត្រូវបានអ្នកគាំទ្រស្គាល់ថាជា Maradona នៅប្រទេសចិន បានសម្រេចចិត្តផ្ទេរទៅលេងនៅក្លឹប Espanyol ហើយ ក្រោយពីធ្វើការចរចាគ្នាច្រើនខែមកនេះ។
កីឡាកររបស់ Shanghai SIPG រូបនេះជា Top Scorer នៅលីគកំពូលចិនកាលពីរដូវកាលមុន ដោយរកបាន២៧គ្រាប់ និងជួយក្រុមលើកពានរង្វាន់ផងដែរ។ ការផ្លាស់ទៅលេងនៅអេស្ប៉ាញនេះដែរ នៅមិនទាន់បង្ហាញពីទំហំទឹកប្រាក់នៃការផ្ទេរនោះទេ ប៉ុន្តែម្ចាស់ក្លឹប Shanghai SIPG បានបញ្ជាក់ថានេះជាជំហានមួយសម្រាប់កីឡាករចិន ក្នុងការទៅលេងនៅក្រៅស្រុក ជាពិសេសលីគនៅតំបន់អឺរ៉ុប។
Wu ជាកីឡាករល្អជាងគេរបស់ចិន នារដូវកាលមុន ក្រោយពីរូបគេលេងសហការគ្នាបានយ៉ាងល្អជាងកីឡាករដទៃទៀតក្នុងក្រុមដូចជា Hulk ជាដើម។ យ៉ាងណាមិញ បច្ចុប្បន្ននេះជាកំពុងរងរបួសស្មា ពេលលេងឱ្យជម្រើសជាតិចិន ក្នុងការប្រកួត AFC Asian Cup នៅវគ្គ៨ក្រុមចុងក្រោយ។ ប៉ុន្តែរបួសនោះហាក់មិនធ្វើធ្ងរឡើយ ហើយការបង្ហាញខ្លួននៅក្របខណ្ឌ La Liga ក៏នឹងកើតឡើងនៅឆាប់ៗនេះដែរ៕ប្រភព៖ Tribune