អ្នក​គាំទ្រ អារ៉ាប់រួម ​អាច​រង​ពិន័យ ​ក្រោយ​គប់​ស្បែក​ជើង ​លើ​កីឡាករ​ កាតា​

ក្រុម​កាតា ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ AFC Asian Cup 2019 ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ ​អារ៉ាប់រួម ​៤-០ ​នា​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ក្រុម​កាតា ​ពិត​ជា​ខ្លាំង​មែនទែន ​ដោយ​អាច​បំបាក់​ក្រុម​​ម្ចាស់​ផ្ទះ​បាន​ច្រើន​គ្រាប់​យ៉ាង​នេះ​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នឹង​ការ​ស៊ី​មិន​ប្រណី​នេះ​ដែរ ​ក្រុម​អ្នក​គាំទ្រ​ខាង​អារ៉ាប់រួម​ក៏​បាន​បង្ហាញ​កាយ​វិការ​មើល​ងាយ​ដល់​ក្រុម​កាតា​ផង​ដែរ។ ​ក្នុង​នោះ ​ពួកគេ​បាន​គប់​ដប​ទឹក​សុទ្ធ ​និង​ស្បែក​ជើង​ចូល​ទីលាន​ក្រោយ​ពី​ខាង​កីឡាករ​កាតា ​រក​គ្រាប់​បាល់​បាន​។

ការ​គប់​ដប​ទឹក​សុទ្ធ ​និង​ស្បែក​ជើង​នេះ ​ខាង​ក្រុម​អារ៉ាប់រួម ​អាច​នឹង​ទទួល​បាន​ការ​ពិន័យ​ពី​ខាង AFC  ត្បិត​អី​នេះ​ជា​ការ​បង្ហាញ​ពី​ការ​រើសអើង​ជាតិសាសន៍​របស់​ប្រទេស​មួយ​ៗ។ ត្រលប់​ទៅ​ការ​ប្រកួត​វិញ ​ក្រុម​កាតា ​ក្រោយ​ពី​ឈ្នះ​ប្រកួត​យប់មិញ​នេះ​ហើយ ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជប៉ុន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ៕ប្រភព៖ Foxsportsasia

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT