ក្រុម Manchester City បានបរាជ័យក្រោមថ្វីជើង Newcastle United ក្នុងលទ្ធផល ២-១ នាការប្រកួតលីគកំពូលអង់គ្លេសសប្ដាហ៍ទី២៤។
ក្នុងការប្រកួតនេះដែរ Aguero ស៊ុតចូលតាំងពីនាទីទី ១ បើកឆាកការប្រកួត ប៉ុន្តែក្រុមរបស់លោក Pep បែរជាភ្លាត់ចាញ់ក្រុម Newcastle វិញនៅតង់ទី ២ ដោយរបូតគ្រាប់បាល់ដល់ទៅ២គ្រាប់វិញឯណោះ។ នេះជាបរាជ័យធំមួយសម្រាប់ក្រុម Man City ព្រោះថាពួកគេចាញ់ពិន្ទុក្រុម Liverpool ៤ពិន្ទុ ហើយប្រសិនបើ Liverpool ឈ្នះយប់នេះទៀត នោះគំលាតពិន្ទុនឹងឈានឡើងដល់៧ពិន្ទុហើយ។
លោក Benitez អ្នកចាត់ការក្រុម Newcastle United បានបញ្ជាក់ថាឈ្នះក្រុម Man City នេះ គឺជារឿងមួយដែលសប្បាយចិត្តបំផុត ព្រោះថាមិនងាយមានក្រុមណាអាចយកឈ្នះ
លើក្រុមខ្លាំងនេះបានទេ។ មុនការប្រកួតលោករំពឹងយកបានត្រឹម១ពិន្ទុ គឺសប្បាយចិត្តណាស់ទៅហើយ ប៉ុន្តែជាក់ស្ដែងបាន៣ពិន្ទុវិញ គឺជារឿងអស្ចារ្យបំផុត៕ប្រភព៖ Dailymail