ខេត្តស្វាយរៀងលើកពានផ្នែកបុរស ខេត្តបាត់ដំបងលើកពានផ្នែកនារី លើវិញ្ញាសារបាល់ទាត់នៃកីឡាជាតិលើកទីពីរ

ក្រោយចាប់ផ្តើមដំណើរការប្រកួតតាំងពីថ្ងៃបើកព្រឹត្តិការណ៍កីឡាជាតិលើកទីពីរ ឆ្នាំ ២០១៨ កាលពីថ្ងៃទី ២៥ ខែ ឧសភា កន្លងមក នឹងធ្វើពិធីបិទនាល្ងាចថ្ងៃទី ៤ ខែ មិថុនានេះ ក្នុងនោះវិញ្ញាសារកីឡាបាល់ទាត់ បានរកឃើញក្រុមជើងឯកផងដែរ ដោយខេត្តស្វាយរៀង ជាជើងឯកផ្នែកបុរស និង​ខេត្តបាត់ដំបងជាជើងឯកផ្នែកនារី ។

ខាងក្រោមគឺជាបេក្ខភាពឈ្នះជ័យលាភីលើវិញ្ញាសារបាល់ទាត់តាមលំដាប់លំដោយ៖
#វិញ្ញាសាបាល់ទាត់បុរស
ជើងឯក ខេត្ត ស្វាយរៀង
លេខ២ ខេត្ត បន្ទាយមានជ័យ
លេខ៣ ខេត្ត កំពង់ឆ្នាំង
កីឡាករចាំទីល្អ សុខ ស៊ាមមីនា ខេត្តស្វាយរៀង
កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ វ៉ាត កែវរតនៈ ខេត្តស្វាយរៀង
កីឡាករល្អជាងគេ វ៉ាត កែវរតនៈ ខេត្តស្វាយរៀង
គ្រូល្អជាងគេ លោក សុខ វន្ថា ខេត្តស្វាយរៀង

#វិញ្ញាសាបាល់ទាត់នារី
ជើងឯក ខេត្ត បាត់ដំបង
លេខ២ ខេត្ត កំពង់ស្ពឺ
លេខ៣ ខេត្ត ស្វាយរៀង
កីឡាការនីចាំទីល្អ ភៀន ធូ ខេត្តបាត់ដំបង
កីឡាការនីទាត់បាល់បញ្ចូលទីច្រើនជាងគេ ចំរើន ស្រីរ័ត្ន ខេត្តបាត់ដំបង
កីឡាការនីល្អជាងគេ គឹម ចាន់ថេត ខេត្តបាត់ដំបង
គ្រូល្អជាងគេ កញ្ញា ម៉ៅ សាវីន ខេត្តបាត់ដំបង

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT