សាលាបណ្តុះថ្នាលយុវជនរបស់ AC Milan នឹងបើកដំណើរការនៅទីក្រុងហាណូយ

ក្លិបយក្សរបស់អ៊ីតាលី AC Milan គ្រោងនឹងបើកសាលាបាល់ទាត់ថ្នាលយុវជនមួយ នៅទីក្រុងហាណូយ ក្នុងឆ្នាំ ២០១៩នេះ ខណៈដែលថ្នាក់សិក្សាលើកដំបូងគ្រោនងចាប់ផ្តើមហ្វឹកហាត់នៅខែកញ្ញា ។

សាលានេះគឺជាការសហការគ្នារវាងក្លិប AC Milan និងក្រុមហ៊ុន Hojitsu Group ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។

កីឡាករវ័យក្មេងត្រូវបានគេរំពឹងថា នឹងត្រូវបានហ្វឹកហាត់ជាមួយគ្រូបង្វឹកមកពីអ៊ីតាលីដោយប្រើប្រាស់វិធីសាស្រ្តរបស់ក្លិប AC Milan ដែលជាអាទិភាពលើបច្ចេកទេសបាល់ទាត់និងការអប់រំសីលធម៌តាមរយៈកីឡា។

វគ្គបណ្តុះបណ្តាលទាំងអស់ផ្តោតលើការកសាងចំណេះដឹងរបស់កីឡាករវ័យក្មេងអំពីច្បាប់នៃការលេងដោយយុត្តិធម៌ និងរបបអាហារមានតុល្យភាព។

សាលាកីឡាបាល់ទាត់ AC Milan ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចំនួន 10 នៅទូទាំងពិភពលោកដោយមានកុមារចំនួន 29.000 នាក់បានចូលរួមរួចមកហើយ ៕

ប្រភព៖ ASEANFootball

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT