ជម្រើសជាតិថៃ U-23 នឹងប្រកួតមិត្តភាពអន្តរជាតិ ០២ប្រកួតមុនមកកម្ពុជា

ជាការត្រៀមខ្លួនចូលរួមពានរង្វាន់ AFF U-22 Championship 2019 ក៏ដូចជាពានរង្វាន់ AFC U-23 Championship វគ្គជម្រុះ ក្រុមជម្រើសជាតិថៃ បានកំពុងតែត្រៀមខ្លួនប្រមូលផ្តុំហ្វឹកហាត់ និងមានការប្រកួតមិត្តភាពផងដែរ។

បើយោងតាមប្រភពពីបណ្តាញព័ត៌មានក្នុងស្រុករបស់ប្រទេសថៃ បានឱ្យដឹងថា ក្រុមយុវជន U-23 របស់ពួកគេ នឹងធ្វើការប្រកួតចំនួនពីរ គឺទល់នឹងក្រុមជម្រើសជាតិកូរ់េខាងត្បូង U23 នៅថ្ងៃទី ៨ ខែ កុម្ភៈ និងក្រុមក្នុងលីគរបស់ចិន Meizhou Hakka នៅថ្ងៃទី ១៤ ។

គួររំលឹកថា នៅក្នុងការប្រកួតពានរង្វាន់ AFF U-22 Championship 2019 ដែលប្រព្រឹត្តិទៅនៅកម្ពុជា ថៃ ស្ថិតក្នុងពូល A រួមជាមួយ វៀតណាម ទីម័រខាងកើត និងហ្វីលីពីន ខណៈដែលក្រុម ០៣បានដកខ្លួនដូចជា សិង្ហបុរី ព្រុយណេ និង ឡាវ ។

ការប្រកួតគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ ៕

  • ជម្រើសជាតិថៃ U-23 នឹងប្រកួតមិត្តភាពអន្តរជាតិ ០២ប្រកួតមុនមកកម្ពុជា