• Sir Alex ​ថា Messi ​ជា​កីឡាករ​ល្អ​ជាង Maradona ​នេះ​ជា​ហេតុផល​

    លោក Sir Alex Fugerson ​បាន​ជ្រើសរើស​យក Lionel Messi ​ជា​កីឡាករ​ល្អ​ជាង Maradona ​ទៅ​ទៀត ​បើ​ទោះ​ជា​ខ្សែ​ប្រយុទ្ធ FC Barcelona ​មិន​អាច​ជួយ​ជម្រើស​ជាតិ​ឈ្នះ World Cup ​ក៏​ដោយ។

    លោក ​បាន​លើក​យក​អំណះអំណាង​ដូច​ខាង​ក្រោម​នេះ​៖

    Maradona ​ចាប់​ផ្តើម​ធ្វើ​ឱ្យ​គេ​ស្គាល់ ​ក្រោយ​ពី​ជួយ​ក្រុម Coca Juniors ​លើក​ពាន ​និង​ជួយ​ Napoli ​ឱ្យ​ខ្លាំង​ក្នុង​លីគ​អ៊ីតាលី ​រហូត​ដល់​ពាន​រង្វាន់ UEFA Cup ។ ​លោក​ក៏​បាន​បង្ហាញ​សមត្ថភាព​ខ្ពស់​ពេល​លេង​២​ឆ្នាំ​ឱ្យ Barcelona ​ផង​ដែរ។ អ្វី​ដែល​គេ​កាន់​តែ​ស្គាល់​ថែម​ទៀត​គឺ លោក​បាន​នាំ​ក្រុម អាហ្សង់ទីន​លើក​ពាន World Cup ​ឆ្នាំ​១៩៨៦ ​ហើយ​សឹង​តែ​ការពារ​តំណែង​ជើង​ឯក​បាន​ទៀត​នៅ​៤​ឆ្នាំ​បន្ទាប់ ​ដោយ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទៀត ប៉ុន្តែ​បរាជ័យ។ លោក ​បាន​ជាប់​ឈ្មោះ​ជា FIFA’s Player of the Century ​នៅ​ឆ្នាំ​២០០០។

    ដោយ​ឡែក Messi ​វិញ ​មិន​ដែល​បង្ហាញ​ទម្រង់​លេង​លេចធ្លោ​នៅ World Cup ​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​នេះ​ទេ ត្បិត​អី​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០១៤ ​ក្ដី។ ​និង​មិន​ដែល​ជួយ​ក្រុម​អាហ្សង់ទីន​លើក​ពាន​ឡើយ ​ទាំង​ដែល​ខ្លួន​ជួយ​ក្រុម​នេះ​បាន​ត្រឹម​លេខ​២ ​នៅ Copa America ​៣​ដង​ឯ​ណោះ។ ប៉ុន្តែ អាជីព​បាល់ទាត់​របស់ Messi ​ល្បី​ទូទាំង​ពិភពលោក ​ដោយសារ​តែ​រូបគេ​ឈ្នះ Champions League ​បាន​៤​ដង ​និង​ពាន La Liga ​បាន​៩​ដង ​អំឡុង​ពេល​១៥​ឆ្នាំ​របស់​គេ​នៅ Barcelona ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ ​រក​បាន​៥៧៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លូន​៦៦១​ប្រកួត ជាប់​ឈ្មោះ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​ប្រវត្តិសាស្ត្រ la Liga ​ថែម​ទៀត។ Messi ​ជា​កីឡាករ​ឈ្នះ Ballon d’Or ​បាន​៥​ដង។

    កំណត់ត្រា​ទាំង​អស់​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​លោក Sir Alex ​ធ្វើ​ការ​ប្រៀបធៀប ​ហើយ​ក៏​សម្រេច​ចិត្ត​ជ្រើស​យក Messi ​ជា​កីឡាករ​ល្អ​ជាង Maradona ​ផង​ដែរ៕ប្រភព៖ Dailymail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT