សហព័ន្ធកីឡាបាល់ទាត់ប៉ាឡេស្ទីន បានប្រាប់ដល់អ្នកគាំទ្រវិស័យបាល់ទាត់របស់ខ្លួនថា សូមឱ្យដុតអាវនិងរូបភាពរបស់ Lionel Messi ប្រសិនបើកីឡាកររូបនេះ និងក្រុមអាហ្សង់ទីនទៅលេងបាល់ទល់ក្រុមអ៊ីស្រាអែលនៅ Jerusalem។
ក្រុមជម្រើសជាតិអាហ្សង់ទីន នឹងទៅលេងមិត្តភាពជាមួយក្រុមជម្រើសជាតិអ៊ីស្រាអែល នៅចុងសប្ដាហ៍នេះ នៅកីឡដ្ឋាន Teddy Kollek នាក្រុង Jerusalem ។ ការប្រកួតមិត្តភាពនេះ បានធ្វើឱ្យប៉ាឡេស្ទីន មិនសប្បាយចិត្តនោះទេ ហើយថែមទាំងបានប្រាប់ដល់អ្នកគាំទ្របាល់ទាត់ក្នុងប្រទេសខ្លួនថា ត្រូវដុតអាវរបស់ Messi ចោល ប្រសិនបើកីឡាកររូបនេះពិតជាមកលេងនៅ Jerusalem មែន។
លោក Jibril Rajoub ប្រធានសហព័ន្ធកីឡាបាល់ទាត់ប៉ាឡេស្ទីន បានបញ្ជាក់ថាប្រទេសរបស់លោកមិនសប្បាយចិត្តចំពោះទង្វើរបស់អាហ្សង់ទីន និងអ៊ីស្រាអែល ដែលកំពុងធ្វើឡើយ។ នេះជាការប្រកួតបាល់ទាត់ទាក់ទងទៅនឹងរឿងនយោបាយរបស់អ៊ីស្រាអែល។ ប្រសិនបើអាហ្សង់ទីនមកប្រកួតជាមួយអ៊ីស្រាអែល នៅលើទឹកដី Jerusalem នោះបញ្ជាក់ថា ពួកគេទទួលស្គាល់ក្រុងមួយនេះជារបស់អ៊ីស្រាអែលជាផ្លូវការហើយ៕ប្រភព៖ DailyMail