កប់​ណាស់​ Chelsea ​ប៉ះ Man Utd ​ជុំ​ទី​៥ ​ពាន FA Cup

ក្រុម ​Chelsea ​បាន​ចាប់​ឆ្នោត​ប៉ះ​ក្រុម Manchester United ​ក្នុង​ការ​ប្រកួត​ជុំ​ទី​៥ ​ពាន​រង្វាន់ FA Cup ​កាល​ពី​យប់មិញ​នេះ។

Chelsea ​ប៉ះ Man Utd ​នេះ ​គឺ​ជា​ការ​ប្រកួត​ជក់​ចិត្ត​ជាង​គេ ​ហើយ​វា​ក៏​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​ផង​ដែរ។ យ៉ាងណាមិញ ​លេង​នៅ​ទឹក​ដី​របស់​តោ​ខៀវ ​អាច​នឹង​ធ្វើ​ឱ្យ​ក្រុម​បិសាច​ក្រហម​ដែល​មាន​ទម្រង់​លេង​ល្អ​ខ្លាំង​នោះ ​ពិបាក​បន្តិច​ដែរ ​ព្រោះ​ថា​ពួកគេ​ក៏​ទើប​ចុះ​កុងត្រា​បាន​ខ្សែ​ប្រយុទ្ធ Higuain ​ម្នាក់​មក​ពង្រឹង​តំបន់​ប្រយុទ្ធ​បន្ថែម​ផង​ដែរ។ គេ​នៅ​ចាំ​បាន​ថា ​Chelsea ​លេង​ក្នុង​ពាន FA Cup ​នេះ ៣​ដង​ដែល​ប៉ះ​បិសាចក្រហម Man Utd ​គឺ​ឈ្នះ​ទាំង​៣​ដង​តែ​ម្ដង ​ក្នុង​លទ្ធផល ១-០។

លោក Ole Gunnar Solskjaer ​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United ​បាន​ដាក់​គោលដៅ​យក​ពាន​រង្វាន់ FA Cup ​នេះ​ធំ​ជាង​គេ ​ក្នុង​ការ​ដឹក​នាំ​ក្រុម​របស់​លោក។ ដូច្នេះ​ហើយ ចាំ​មើល​ថា​ពួកគេ​អាច​រំលង​ក្រុម Chelsea ​បាន​ដែរ​ឬ​ទេ?ប្រភព៖ Dailymail

 

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT