យប់នេះ AFC Asian Cup 2019 ដំណើរការវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គូរទីមួយ

ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩នេះ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFC Asian Cup 2019 នឹងដំណើរការប្រកួតទីមួយ រវាងក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ទល់នឹងក្រុមជម្រើសជាតិជប៉ុន ។

ការប្រកួតនឹងចាប់ផ្តើមនៅម៉ោង ៩យប់នេះ (ម៉ោងកម្ពុជា) នៅកីឡដ្ឋាន Hazza bin Zayed Stadium នាទីក្រុង Al Ain ប្រទេសអារ៉ាប់រួម ។

គួរបញ្ជាក់ផងដែរថា សម្រាប់មួយគូរទៀតនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃស្អែក រវាងក្រុមជម្រើសជាតិ កាតា ទល់នឹងម្ចាស់ផ្ទះអារ៉ាប់រួម វេលាម៉ោង ៩យប់ដូចគ្នា ហើយមានតែក្រុមឈ្នះប៉ុណ្ណោះ នឹងបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី ១ ខែ កុម្ភៈ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT