គ្រូ​ជប៉ុន៖ ​អ៊ីរ៉ង់​ជា​ក្រុម​ខ្លាំង​នៅ​អាស៊ី ​ប៉ុន្តែ​ជប៉ុន​នឹង​យក​ឈ្នះ​ឱ្យ​បាន

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​អ៊ីរ៉ង់​នៅ​ម៉ោង​៩​យប់​នេះ ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ AFC Asian Cup 2019 ។

លោក Hajime Moriyasu ​គ្រូ​បង្វឹក​ក្រុម​ជប៉ុន ​បាន​និយាយ​ថា​ការ​ប្រកួត​នៅ​រាត្រី​នេះ​នឹង​តានតឹង​​ខ្លាំង ត្បិត​អី​អ៊ីរ៉ង់​បច្ចុប្បន្ន​នេះ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អាស៊ី។ ជាក់​ស្ដែង​ដូច​ដែល​ពួកគេ​បាន​បង្ហាញ​ស្រាប់​ក្នុង​ពាន​រង្វាន់ AFC Asian Cup ​នេះ។ ជាក់​ស្ដែង ពួកគេ​មាន​កីឡាករ​ល្អ​ៗ​ច្រើន ​ជា​ពិសេស​នៅ​តំបន់​ប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ពួកគេ។ យ៉ាងណាមិញ ​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​ខាង​លើ​ក៏​នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា ​ជប៉ុន​នឹង​កាន់​តែ​ធ្វើ​បាន​ល្អ​ថែម​ទៀត ​ដើម្បី​យក​ឈ្នះ​អ៊ីរ៉ង់ ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

សូម​រំលឹក​ថា ​លោក Hajime ​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន ​និង​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ AFC Asian Cup ​នេះ​ម្ដង​មក​ហើយ​កាល​ពី​ឆ្នាំ​១៩៩២។ ដូច្នេះ​ប្រសិន​បើ​លោក​អាច​នាំ​ជប៉ុន​លើក​ពាន​ឆ្នាំ​នេះ​បាន​ទៀត ​នោះ​បុរស​វ័យ​៥០​ឆ្នាំ​នេះ ​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ជប៉ុន​ដំបូង​គេ ​ឈ្នះ​ពាន AFC Asian Cup ​ទាំង​នៅ​ជា​កីឡាករ​និង​គ្រូ​បង្វឹក៕ប្រភព៖ Foxsportsasia

  • គ្រូ​ជប៉ុន៖ ​អ៊ីរ៉ង់​ជា​ក្រុម​ខ្លាំង​នៅ​អាស៊ី ​ប៉ុន្តែ​ជប៉ុន​នឹង​យក​ឈ្នះ​ឱ្យ​បាន