គ្រូ PSG ៖ Neymar ​មិន​អាច​ជួយ​ក្រុម​ប៉ះ Man Utd ​បាន​ទេ

ខ្សែ​ប្រយុទ្ធ Neymar ​បាន​រង​របួស​ជើង​របស់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន ដែល​របួស​នេះ​គឺ​ចំ​កន្លែង​ចាស់​ធ្លាប់​ធ្វើ​ឱ្យ​រូបគេ​អវត្តមាន​ពី​ទីលាន​ជា​ច្រើន​ខែ។

លោក Thomas Tuchel ​បាន​បញ្ជាក់​ថា​របួស​របស់ Neymar ​នេះ ​ពិត​ជា​ធ្ងន់ធ្ងរ ​និង​ពិបាក​ក្នុង​ការ​ឱ្យ​ឆាប់​ជា​សះស្បើយ​វិញ​ណាស់។ លោក​បាន​បញ្ជាក់​ថា ​មិន​អាច​បញ្ជាក់​ពី​ពេល​វេលា​ដែល​រូបគេ​អាច​ចូល​ទីលាន​បាន​វិញ​ភ្លាម​ៗ​នោះ​ទេ​ ដោយ​ក្រុម​គ្រូ​ពេទ្យ​កំពុង​តែ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​លើ​បញ្ជា​ជើង​របស់​កីឡាករ​រូប​នេះ ដែល​បាន​រង​របួស​នៅ​កន្លែង​ដដែល​ៗ​នេះ។

អ្វី​ដែល​ច្បាស់​សម្រាប់​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​រូប​នេះ គឺ​លោក Tuchel ​បាន​បញ្ជាក់​ថា​រូបគេ​នឹង​មិន​អាច​ចូល​លេង​បាន​ទេ ​ពេល​ក្រុម PSG ​តតាំង​ជាមួយ​ក្រុម Manchester United ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​នៅ​ខែ​ក្រោយ​នេះ៕ប្រភព៖ Dailymail

  • គ្រូ PSG ៖ Neymar ​មិន​អាច​ជួយ​ក្រុម​ប៉ះ Man Utd ​បាន​ទេ