ក្រុម Real Madrid បានយកឈ្នះលើក្រុម Espanyol ក្នុងលទ្ធផល ៤-២ ក្នុងការប្រកួតពានរង្វាន់ La Liga កាលពីយប់មិញនេះ បើទោះជាសល់គ្នាត្រឹម១០នាក់ក្ដី។
អធិរាជស ហាក់ដូចជាកាក់កបជាងមុនបច្ចុប្បន្ននេះ ដោយទទួលបានជ័យជម្នះទៀតនៅយប់មិញ ឈ្នះក្រុម Espanyol ។ ៤គ្រាប់ដែលសម្រេចបាននៅយប់មិញ ធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ Karim Benzema ២គ្រាប់ Ramos ១គ្រាប់ និង Bale ១គ្រាប់។ ក្នុងជ័យជម្នះនេះដែរ គេសង្កេតឃើញប្រធានក្រុម Ramos អាចរកបានគ្រាប់បាល់ទៀតហើយ បើទោះជាលេងនៅតំណែងខ្សែបម្រើក្ដី។
៣ពិន្ទុនៅយប់មិញនេះ បានធ្វើឱ្យក្រុម Real Madrid ឡើងទៅលេខ៣ក្នុងតារាង La Liga វិញហើយ មាន៣៩ពិន្ទុ នៅពីក្រោយក្រុម Atletico Madrid មាន៤៤ពិន្ទុ និងក្រុមលេខ១ Barcelona មាន៤៩ពិន្ទុ ឆ្លងកាត់២១ប្រកួតមកនេះ៕ប្រភព៖ Dailymail