សប្បុរសជន បរិច្ចាគ​ប្រាក់បាន​២៩​ម៉ឺន​ដុល្លារ ​ដើម្បី​ជួល​អ្នក​ឯកជន​បន្ដ​ស្វែង​រក Sala ​បន្ដ​

កីឡាករ ​Emiliano Sala ​បាន​បាត់​ខ្លួន​អំឡុង​ពេល​ជិះ​យន្ដហោះ​ធ្វើ​ដំណើរ​ពី​បារាំង​មក​អង់គ្លេស ដើម្បី​ចូល​រួម​ជាមួយ​ក្រុម​ Cardiff City។ការ​​ស្វែង​រក​ធ្វើ​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​បាត់​ខ្លួន។ ប៉ុន្តែ​ដោយសារ​តែ​ស្វែង​រក​មិន​ឃើញ ​ក៏​ក្រុម​អ្នក​ស្វែង​រក ​ប្រកាស​ឈប់​តែ​ម្ដង។ កត្តា​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ ​និង​អ្នក​ស្រលាញ់​កីឡាករ​រូប​នេះ​មិន​អស់​ចិត្ត ​ក៏​នាំ​គ្នា​បង្កើត​ជា​មូលនិធិ​មួយ​ដើម្បី​ប្រមូល​ប្រាក់​ឈួល​ក្រុម​ការងារ​ឯកជន​ដើម្បី​ធ្វើ​ការ​ស្វែង​រក​បន្ដ។ គិត​មក​ដល់​ថ្ងៃ​នេះ ពួកគេ​ប្រមូល​បាន​២៩​ម៉ឺន​ដុល្លារ​ហើយ។

​ប្រាក់​ទាំង​អស់​នេះ ​នឹង​ជួល​អ្នក​រុក​រក​ឱ្យ​ស្វែង​រក​បន្ដ។ ដោយ​ពួកគេ​បាន​ចាប់​ផ្ដើម​រុក​រក​នៅ​មហាសមុទ្រ​កាល​ពី​ម្សិលមិញ ​មាន​ទូក​ចំនួន​២​។ ការ​បាត់​ខ្លួន​នេះ​ដែរ ​ត្រូវ​បាន​អ្នក​ជំនាញ​បញ្ជាក់​ថា​យន្តហោះ​នេះ​អាច​នឹង​ធ្លាក់​នៅ​ក្នុង​​សមុទ្រ។ ដូច្នេះ​ហើយ ទើប​បាន​ជា​ក្រុម​អ្នក​រុករក​ឆ្ពោះ​ទៅ​កន្លែង​ដែល​គេ​សង្ស័យ​នោះ​តែ​ម្ដង៕

ប្រភព៖ BBC

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT