គ្រូ Burnley ​ថា Man City ​ជា​ក្រុម​គួរ​តែ​ឈ្នះ​ពាន​ទាំង​អស់​

លោក Sean Dyche ​អ្នក​ចាត់ការ​របស់​ក្រុម Burnley ​បាន​និយាយ​ថា​ក្រុម Manchester City ​នា​ពេល​បច្ចុប្បន្ន​នេះ​គួរ​តែ​ឈ្នះ​ពាន​រង្វាន់​ទាំង​អស់​ដែល​ពួកគេ​ចូល​លេង ទើប​សម​នឹង​សមត្ថភាព​។Man City ​បាន​យក​ឈ្នះ​លើ​ក្រុម Burnley ​៥-០ ​នា​ការ​ប្រកួត​ពាន​រង្វាន់  FA Cup ​កាល​ពី​យប់មិញ​នេះ។ ​បរាជ័យ​ធ្ងន់​ករ​នេះ​ដែរ ​លោក Dyche ​អ្នក​ចាត់ការ​ក្រុម Burnley ​មិន​បន្ទោស​កូន​ក្រុម​ឡើយ។ ​ដោយ​លោក​អះអាង​ថា Man City ​នា​ពេល​បច្ចុប្បន្ន​នេះ​ល្អ​ពេក​ទៅ​ហើយ ​មិន​ងាយ​ក្រុម​ណា​អាច​យក​ឈ្នះ​ពួកគេ​បាន​ងាយ​ៗ​ឡើយ។

អ្នក​ចាត់ការ​ខាង​លើ​បាន​និយាយ​បន្ថែម​ទៀត​ថា៖​ “ពួកគេ​កំពុង​ស្ថិត​នៅ​កម្រិត​លេង​កំពូល ហើយ​ប្រសិន​បើ​អ្នក​ព្យាយាម​តាម​ចាប់​គេ​ដូច​យប់មិញ​នេះ ​នោះ​ពួកគេ​នឹង​ពិន័យ​អ្នក​ធ្ងន់​មិន​ខាន។ តើ​មាន​នរណា​នឹង​អាច​បញ្ឈប់​គេ​បាន ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​ទាំង​អស់​ទៅ? ពួកគេ​មាន​កីឡាករ​ល្អ​ៗ ​និង​មាន​ចិត្ត​ចង់​ឈ្នះ​ជា​និច្ច”៕

ប្រភព៖​ BBC

  • គ្រូ Burnley ​ថា Man City ​ជា​ក្រុម​គួរ​តែ​ឈ្នះ​ពាន​ទាំង​អស់​