ក្រុម Borussia Dortmund បានយកឈ្នះក្រុម Hanover ៥-១ ក្នុងការប្រកួតពានរង្វាន់លីគកំពូលអាល្លឺម៉ង់កាលពីយប់មិញនេះ។ជ័យជម្នះយ៉ាងធំធេងនេះ បានធ្វើឱ្យក្រុម Dortmund កំពុងដាច់ពិន្ទុក្រុមលេខ២ឆ្ងាយមែនទែន រហូតដល់៩ពិន្ទុហើយ។ គេសង្កេតឃើញថាក្រុមមួយនេះ កំពុងធ្វើបានល្អមែនទែន នារដូវកាលនេះ ខណៈដែលក្រុមគូប្រជែង Bayern Munich វិញ កំពុងដុនដាបខ្លាំង ដោយស្ថិតនៅលេខ៣ឯណោះ។ នេះជាឱកាសល្អសម្រាប់ក្រុម Dortmund ក្នុងការលើកពានលីគកំពូលអាល្លឺម៉ង់ហើយ ស្របពេលពួកគេខកខានលើកពាននេះប៉ុន្មានឆ្នាំចុងក្រោយ។
យប់មិញនេះ ក៏ជាកំណត់ត្រាមួយដែរដែលខ្សែប្រយុទ្ធរបស់ក្រុម Dortmund ២នាក់អាចរកគ្រាប់បាល់បានរួមគ្នាគឺ Marco Reus និង Mario Gotze។ ដោយពួកគេធ្លាប់រកបានជាមួយគ្នានេះកាលពីឆ្នាំ២០១៣ គ្រាដែលលោក Klopp នៅដឹកនាំក្រុមនេះ៕
ប្រភព៖ DailyMail