ខ្សែប្រយុទ្ធ Neymar បានចូលទីលានវិញហើយ ក្រោយពីរបួសអស់រយៈពេល១៤សប្ដាហ៍មក។ លើសពីនេះទៅទៀត រូបគេថែមទាំងអាចរកគ្រាប់បាល់ជួយក្រុមប្រេស៊ីលឈ្នះក្រូអាតថែមទៀត។
នៅតង់ទី១ នៃការប្រកួត ក្រុមប្រេស៊ីលដែលមាន ខ្សែប្រយុទ្ធប្រេស៊ីលទាំង៣ Willian, Gabriel Jesus និង Philippe Coutinho មិនអាចទម្លាយសំណាញ់ទីរបស់ក្រុមក្រូអាតបានឡើយ។ ដោយឡែកគ្រាន់តែដាក់ Neymar ចូលភ្លាមការប្រកួតបានផ្លាស់ប្ដូរ ដោយរូបគេអូសបាល់យ៉ាងល្អ និងស៊ុតមួយជើងយ៉ាងពេញទំហឹង បញ្ចូលទី សូម្បីតែអ្នកចាំទីក៏មិនអាចមើលបាល់ទាន់ដែរ។
នេះជាការប្រកួតមិត្តភាពចុងក្រោយហើយសម្រាប់ក្រុមប្រេស៊ីល មុនទៅ World Cup នៅប្រទេសរុស្ស៊ី។ ខណៈដែលឆ្លងកាត់ការប្រកួតយប់មិញនេះ ឃើញថា Neymar កីឡាករឆ្នើមម្នាក់ក្នុងក្រុម អាចចូលលេងបានវិញទាន់ពេលវេលាតែម្ដងសម្រាប់ការប្រកួតសំខាន់មួយនេះ៕ប្រភព៖ DailyMail