កូរ៉េ​ខាង​ត្បូង​ធ្លាក់ ​ជា​ដំណឹង​ល្អ​របស់ Spurs ​បាន Son ​មក​រួម​ក្រុម​វិញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ AFC Asian Cup 2019 ​ហើយ ​ក្រោម​ថ្វី​ជើង​ក្រុម កាតា ​កាល​ពី​យប់មិញ​ក្នុង​លទ្ធផល ​១-០ ​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។

ការ​បរាជ័យ​ត្រឹម​វគ្គ​នេះ​ដែរ ​អាច​ជា​ដំណឹង​ល្អ​សម្រាប់​ក្រុម Spurs ​ក្នុង​ការ​បាន​កីឡាករ Son ​ត្រលប់​មក​រួម​ក្រុម​វិញ។ ខណៈ​ដែល​ក្រុម​មាន់​ខ្នាយ​មាស​នេះ ​កំពុង​មាន​វិបត្តិ​កីឡាករ​ខ្លាំង ​ដោយ​អវត្តមាន​កីឡាករ Harry Kane ​និង Dele Alli ​។ ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង ​នឹង​ត្រលប់​ទៅ​អង់គ្លេស​វិញ​ភ្លាម​តែ​ម្ដង ​ហើយ​អាច​នឹង​ចូល​លេង​ឱ្យ​ក្រុម​វិញ​បាន​នៅ​ពេល​ឆាប់​ៗ​នេះ។

ក្រុម Spurs ​នៅ​ថ្ងៃ​ស្អែក នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Crystal Palace ​ក្នុង​ពាន​រង្វាន់ FA Cup ​មុន​ពេល​ប៉ះ​ក្រុម Watford ​នៅ​ទឹក​ដី​ខ្លួន​ឯង​នា​ពាន​រង្វាន់ Premier League ​នៅ​ថ្ងៃ​ពុធ៕ប្រភព៖ Dailymail

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT