កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ក្លិបបាល់ទាត់ PKNS FC នៃក្របខ័ណ្ឌលីគកំពូលម៉ាឡេស៊ី បានបង្ហាញឯកសណ្ឋានរដូវកាលថ្មីរបស់ខ្លួនជាមួយនឹងឈុតក្នុងដី និងក្រៅដី រួមជាមួយនឹងឯកសណ្ឋានអ្នកចាំទីទៀតផង។
វឌ្ឍនាកា ដែលជាខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជា និងជាកីឡាករថ្មីរបស់ក្លិប ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ ដោយគ្រងឯកសណ្ឋានក្នុងទឹកដី និងឯកសណ្ឋានទីបី ។
គួររំលឹកថា នៅក្នុងការប្រកួតបើកឆាកពានរង្វាន់លីគកំពូលម៉ាឡេស៊ី PKNS FC នឹងត្រូវប្រឈមមុខជាមួយក្លិប Terengganu FC ដែលមានកីឡាករជម្រើសជាតិកម្ពុជា មួយរូបលេងឱ្យ គឺ ជារី ចន្ថាប៊ីន ។
ចាន់ វឌ្ឍនាកា ចំពោះការផ្ទេរទៅកាន់ប្រទេសម៉ាឡេស៊ី ជាលើកទីពីរនោះ បានបង្ហាញមហិច្ឆតាថា នឹងព្យាយាមជួយក្លិបឱ្យទទួលបានយ៉ាងហោចណាស់ក្រុមកំពូលទាំង ៤ ( Top 4 ) នារដូវកាលថ្មីនេះ ៕