បំរែបំរួល មុនការប្រកួតពានរង្វាន់ AFF U-22 Championship 2019 មកដល់ !!!

គ្រាដែលនៅសល់ពេលត្រឹមតែ ប្រមាណកន្លះខែទៀតប៉ុណ្ណោះ ដែលពានរង្វាន់ AFF U-22 Championship 2019 នឹងចាប់ផ្តើមលើទឹកដីនៃរាជធានីភ្នំពេញ ប្រទេសកម្ពុជា គេសង្គេតឃើញថាមានរឿងមួយចំនួនបានកើតឡើងពាក់ព័ន្ធនឹងការដកខ្លួនរបស់ក្រុមមួយចំនួន។

គិតត្រឹមបច្ចុប្បន្ននេះ បើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានបង្ហាញឱ្យឃើញថា ប្រទេស ០៣ បានប្រកាសដកខ្លួន ក្នុងនោះរួមមាន សិង្ហបុរី ព្រុយណេ និង ឡាវ ។

ដូចនេះ បេក្ខភាពនៅសល់សរុប ៨ក្រុមប៉ុណ្ណោះ ដោយចែកចេញជាពីរពូល ( A & B ) ហើយការប្រកួតនឹងដំណើរការត្រឹមតែរយៈពេល ១០ថ្ងៃប៉ុណ្ណោះ ។

កម្ពុជា ដែលជាម្ចាស់ផ្ទះ បានចេញបញ្ជីឈ្មោះកីឡាករបឋមចំនួន ៥៤នាក់ ដើម្បីធ្វើការប្រមូលផ្តុំហ្វឹកហាត់ ជ្រើសរើសជាកីឡាករជម្រើសជាតិអាយុក្រោម ២២ឆ្នាំ ចូលរួមប្រកួតក្នុងពានរង្វាន់នេះ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT