ក្លិបបាល់ទាត់បឹងកេត នឹងប្រើប្រាស់រយៈពេល ០២ថ្ងៃ ដើម្បីទៅរៀបចំកម្មវិធីចែករំលែកបច្ចេកទេសបាល់ទាត់ នៅឯខេត្តកំពង់ចាម ដោយក្នុងនោះនឹងមានការប្រកួតមិត្តភាព ចំនួន ០១ប្រកួតផងដែរក្នុងថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៩នេះ ។
តាមប្រភពដកស្រង់ចេញពីគេហទំព័ររបស់ក្លិប ពួកគេនឹងប្រកួតមិត្តភាពជាមួយក្រុមយុវជនភូមិរកា នៅវេលាម៉ោង ០៣ និង ៣០នាទីរសៀល នៅទីលានបាល់ទាត់ខេត្ត ខណៈដែលក្រុមកីឡាករ និងគ្រូបង្វឹក នឹងធ្វើកម្មវិធីចែករំលែកបច្ចេកទេសបាល់ទាត់ ទៅដល់យុវជន ៥០រូប នៅថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៩ មុនពេលដែលពួកគេ វិលត្រឡប់មករាជធានីភ្នំពេញវិញ ៕