ខ្សែបម្រើ Juan Mata នឹងអស់កុងត្រានៅក្រុមបិសាចក្រហម Manchester United នារដូវក្ដៅខាងមុខនេះហើយ ខណៈដែលក្លឹបនេះផ្ទាល់ក៏មិនមានការចង់បន្ដកុងត្រាឱ្យបន្ថែមដែរ។
ដំណឹងនេះ បានធ្វើឱ្យក្រុម FC Barcelona ចាប់អារម្មណ៍ភ្លាម ហើយក៏ទាក់ទងមកសាមីខ្លួនដើម្បីនិយាយរឿងទៅលេងនៅអេស្ប៉ាញ។ ដូច្នេះមែន នៅរដូវក្ដៅនេះ បើមិនមានអ្វី ប្រែប្រួលទេ នោះក្រុម Barcelona នឹងបាន Mata ដោយមិនចាំបាច់ចំណាយអ្វីបន្តិចឡើយ។ កីឡាករវ័យ៣០ឆ្នាំរូបនេះ តាំងពីលោក Ole ចូលកាន់តំណែងមក ហាក់ដូចជាមិនមានឱកាសជាប់ជម្រើស១១នាក់ដំបូងឡើយ។ ដូច្នេះហើយ ឱកាសបន្ដកុងត្រាក៏អាចនឹងមិនកើតឡើងដែរ។
កីឡាករជម្រើសជាតិអេស្ប៉ាញខាងលើនេះ គឺជាអតីតយុវជនរបស់ក្រុម Real Madrid ហើយក៏ធ្លាប់ចូលលេងក្រុម B នៃក្លឹបយក្សនៅអេស្ប៉ាញនេះដែរ។ យ៉ាងណាមិញ ការប្រកបអាជីពនៅ Madrid មិនជោគជ័យក៏សម្រេចផ្លាស់ទៅលេងនៅ Valencia កន្លែងដែលគេបង្ហាញសមត្ថភាពខ្ពស់បំផុត។ បន្ទាប់មកទៀត ក៏ផ្លាស់មកអង់គ្លេសលេងឱ្យ Chelsea មុនពេលសម្រេចមកលេងឱ្យ Man Utd នៅឆ្នាំ ២០១៤៕ប្រភព៖ Dailymail