Solskjaer ​ដឹក​នាំ​ក្រុម Man Utd ​ឈ្នះ Arsenal ​៣-១ ​នៅ FA Cup

Ole Gunnar Solskjaer ​បាន​ដឹក​នាំ​ក្រុម Manchester United ​ទទួល​បាន​ជ័យជម្នះ​លើក​ទី​៨​ហើយ ​ដោយ​យប់មិញ​នេះ ​ស៊ី​ក្រុម Arsenal ​ក្នុង​លទ្ធផល ៣-១។

ក្រុម​បិសាច​ក្រហម ហាក់​ដូចជា​កំពុង​ឡើង​ជើង​ខ្លាំង​មែនទែន ​ដោយ​៨​ប្រកួត​មក​ហើយ​មិន​ចាញ់​ទាល់​តែ​សោះ។ មួយ​វិញ​ទៀត ​ការ​ឈ្នះ​ក្រុម Arsenal ​ក៏​បាន​បង្ហាញ​ប្រាប់​ទៅ​អ្នក​គាំទ្រ​ដែរ​ថា ​ការ​ដឹក​នាំ​របស់​លោក Ole ​មិន​ត្រឹមតែ​ឈ្នះ​ក្រុម​ខ្សោយ​ៗ​ឡើយ ពោល​គឺ Spurs ​និង Arsenal ​សុទ្ធ​តែ​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​រហស្សនាម​ថា​បិសាច​ក្រហម​នេះ​អស់​ហើយ។

៣​គ្រាប់​ជួយ​ឱ្យ Man Utd ​ឡើង​ទៅ​ជុំ​ទី​៥​ពាន​រង្វាន់ FA Cup ​នេះ ​គឺ​ធ្វើ​បាន​សម្រេច​ដោយ Sánchez ​នាទី​៣១ ​Lingard ​នាទី​៣៣ ​និង Martial ​នាទី​៨២។ ១​គ្រាប់​របស់​ក្រុម Arsenal ​វិញ ​ធ្វើ​បាន​ដោយ Aubameyang ​នៅ​នាទី​៤៣៕ប្រភព៖ Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT