ក្រុមបាល់ទាត់ជប៉ុន និងកាតា នឹងមានឱកាសបានចូលលេងពានរង្វាន់ Copa America 2019 ខាងមុខនេះ ក្រោយពីទទួលបានការអញ្ជើញពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូងនេះ។
Copa America ជាការប្រកួតដ៏ធំមួយនៅតំបន់អាមេរិកខាងត្បូង ហើយសុទ្ធតែក្រុមខ្លាំងៗចូលរួម មានដូចជាប្រេស៊ីល អាហ្សង់ទីន ឈីលី និងអ៊ុយរុយហ្គាយជាដើម។ យ៉ាងណាមិញនៅឆ្នាំ២០១៩នេះដែរ ពានរង្វាន់មួយនេះក៏បានអញ្ជើញក្រុម២នៅតំបន់អាស៊ីចូលរួមផងដែរ គឺ ជប៉ុន និងកាតា ដើម្បីបង្គ្រប់១២ក្រុម បែងចែកជា៣ពូល។
ក្រោយពីការចាប់ឆ្នោតកាលពីយប់មិញនេះ ក្រុមជប៉ុន ស្ថិតនៅពូលជាមួយ អ៊ុយរុយហ្គាយ ឈីលី និងអេក្វាឌ័រ។ ចំណែកឯ កាតា វិញស្ថិតនៅពូលជាមួយអាហ្សង់ទីន កូឡុំប៊ី និងប៉ារ៉ាហ្គាយ។ ការប្រកួតឆ្នាំនេះនឹងធ្វើឡើងនៅប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី១៤ខែមិថុនារហូតដល់ថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៩នេះ៕ប្រភព៖ Thesun