ប៉ូលិស​បាន​ផ្អាក​ការ​ស្វែង​រក​យន្ដហោះ​ដឹក​កីឡាករ Sala ​ហើយ​

ក្រុម​ប៉ូលិស​ស្រាវ​ជ្រាវ ​យន្ដហោះ​ដឹក​អ្នក​ដំណើរ​ឯក​ជន​ដែល​ដឹក​កីឡាករ Emiliano Sala ​ដែល​បាត់​ពី​រ៉ាដា​នោះ ​បាន​បញ្ចប់​ការ​ស្រាវ​ជ្រាវ​របស់​ខ្លួន​ហើយ ​ក្រោយ​ពី​ចំណាយ​ពេល​៣​ថ្ងៃ​មក​នេះ។

Sala ​ជា​ខ្សែ​ប្រយុទ្ធ​ថ្លៃ​បំផុត​របស់​ក្រុម Cardiff City ​ដែល​ទើប​ទិញ​ចូល ហើយ​រូបគេ​បាត់​ខ្លួន​ជាមួយ​យន្ដហោះ​នោះ គឺ​ជា​ការ​ធ្វើ​ដំណើរ​មក​រួម​ក្រុម​ជាមួយ Cardiff ​នេះ​ឯង។ ​បើ​តាម​មន្ត្រី​ក្នុង​តំបន់​បញ្ជាក់​ថា​យន្ដហោះ​ដឹក​កីឡាករ​នេះ​បាត់​ពី​រ៉ាដា ​នៅ​តំបន់ English Channel ​។ ហើយ​ក្រុម​ការងារ​រុក​រក​ក៏​ចាប់​ផ្ដើម​ស្វែង​រក​ពី​តំបន់​នោះ​ផង​ដែរ ប៉ុន្តែ​ប្រើ​ពេល​៣​ថ្ងៃ​ពេញ​ហើយ ​នៅ​មិន​ទាន់​មាន​ដំណឹង​នោះ​ទេ។

ហេតុ​ដូច្នេះ​ហើយ ទើប​បាន​ជា​ពួកគេ​ប្រកាស​កាល​ពី​យប់មិញ​នេះ ​ការ​រុក​រក​នឹង​ផ្អាក​សិន ​ដើម្បី​ស្វែង​រក​តម្រុយ​ផ្សេង​ទៀត ​ក្រៅ​ពី​តំបន់​នេះ។ បើ​មើល​ទៅ​លើ​ផែនទី ​យន្តហោះ​ខាង​លើ​ហោះ​កាត់​មហា​សមុទ្រ​ ហើយ​អ្នក​គាំទ្រ​ជា​បាន​បួងសួង​ដល់ Sala ​ចំពោះ​ការ​បាត់​ខ្លួន​នេះ៕ប្រភព៖ Dailymail

  • ប៉ូលិស​បាន​ផ្អាក​ការ​ស្វែង​រក​យន្ដហោះ​ដឹក​កីឡាករ Sala ​ហើយ​