ខ្សែបម្រើ Sergio Ramos រកបាន២គ្រាប់ ជួយក្រុម Real Madrid យកឈ្នះលើក្រុម Girona ៤-២ ក្នុងការប្រកួតពានរង្វាន់ Copa del Rey វគ្គ៨ក្រុមចុងក្រោយ។
Girona ជាអ្នករកគ្រាប់បាល់បានមុន ដែលធ្វើឱ្យអ្នកគាំទ្ររបស់ Real Madrid ខកចិត្តបន្តិចទៅហើយនៅនាទី៧ដើមតង់ទី១។ យ៉ាងណាមិញ ក្រុមម្ចាស់ផ្ទះនៅ១០នាទីបន្ទាប់មក ក៏រកគ្រាប់បាល់បានស្មើវិញ ដោយ Lucas Vazquez ជាអ្នកធ្វើបានសម្រេច។ ជិតនឹងចប់ការប្រកួតទៅហើយ ក្រុម Real Madrid រកបានគ្រាប់បាល់នាំមុខវិញ ដោយ Ramos ជាអ្នកទាត់បាល់ប៉េណាល់ទី។ ចប់តង់ទី១ ក្រុម Real Madrid នាំមុខ ២-១ លើក្រុម Girona ។
យ៉ាងណាមិញ ចូលដល់តង់ទី២ការប្រកួតនេះនៅតែជក់ចិត្តដដែល ពោលគឺក្រុម Girona រកបានគ្រាប់បាល់ស្មើវិញទៀត នៅត្រឹមនាទី ៦៦ ដោយបាល់ប៉េណាល់ទី។ ១០នាទីក្រោយមកទៀត Ramos ដដែល ជាប្រធានក្រុមរកបានគ្រាប់បាល់នាំមុខជាថ្មី មុនពេល Benzema ថែមគ្រាប់ទី៤បានសម្រេចនៅនាទី៨០។ ចប់ការប្រកួតជើងទី១នេះ ក្រុម Real Madrid ៤-២ Girona ។
ការប្រកួតជើងទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៩ខាងមុខនេះ នៅទឹកដីរបស់ Girona ម្ដង៕ប្រភព៖ Dailymail