Chelsea ទម្លាក់​ក្រុម Spurs ​ឡើង​ទៅ​ជួប Man City ​វគ្គ​ផ្ដាច់ព្រ័ត្រ

ក្រុម Chelsea ​បាន​យក​ឈ្នះ​លើ​ក្រុម Spurs ​ដោយ​បាល់​កាត់​ប៉េណាល់ទី ៤-២ ​ក្រោយ​ពី​លេង​ស្មើ​គ្នា​សរុប​ទាំង​ពីរ​ជើង ២-២ ​ក្នុង​ពាន​រង្វាន់ Carabao Cup។

ការ​ប្រកួត​នៅ​ជើង​ទី​២​យប់មិញ​នេះ ​ក្រុម Chelsea ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១ ​នៅ​៩០​នាទី ប៉ុន្តែ​ដោយសារ​តែ​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​តោ​ខៀវ​នេះ បរាជ័យ​ក្រោម​ថ្វី​ជើង Spurs ​១-០ ​ហើយ​នោះ ទើប​ត​ម្រូវ​ឱ្យ​ការ​ប្រកួត​ត្រូវ​ថែម​ម៉ោង ព្រោះ​សរុប​គ្នា​បាល់​ស្មើ​គ្នា ២-២។ ការ​ថែម​ម៉ោង​១៥​នាទី​២​ដង​នេះ ​មិន​មាន​អ្វី​ប្រែប្រួល​ឡើយ ហើយ​តម្រូវ​ឱ្យ​ក្រុម​ទាំង​ពីរ​កាត់​សេចក្ដី​ដោយ​បាល់​ប៉េណាល់ទី​។ ជា​លទ្ធផល ​ក្រុម Chelsea ​បាន​ឡើង​ទៅ​វគ្គ​បន្ទាប់ ​ដោយ​ឈ្នះ ៤-២ ​នៅ​វគ្គ​ទាត់​ប៉េណាល់ទី​នេះ។

នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ក្រុម Chelsea ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Manchester City ​ដែល​ការ​ប្រកួត​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ហើយ៕ប្រភព៖ Dailymail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT