Monaco ​បណ្ដេញ​លោក Henry ​ចេញ​ពី​តំណែង​ហើយ​

ក្លឹប Monaco ​បាន​ប្រកាស​ចែក​ផ្លូវ​ជាមួយ​អ្នក​ចាត់ការ Thierry Henry ​ហើយ ក្រោយ​ពី​ចូល​ខ្លួន​មក​ដឹក​នាំ​បាន​ប៉ុន្មាន​ប្រកួត​មិន​ទទួល​បាន​លទ្ធផល​ល្អ​សោះ។

Henry ​មក​ដឹក​នាំ​ក្រុម Monaco ​នេះ ​បន្ដ​ពី​លោក Leonardo Jardim ​ដែល​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​ពី​តំណែង​ដូច​គ្នា។ យ៉ាងណាមិញ ​ការ​ចូល​មក​ដឹក​នាំ​របស់​អតីត​វិរបុរស​ក្លឹប​នេះ​ហាក់​មិន​មាន​អ្វី​ប្រែប្រួល​សម្រាប់​ក្រុម​ឡើយ ពោល​គឺ​នៅ​តែ​ចាញ់​ការ​ប្រកួត​ដដែល។ ជាក់​ស្ដែង​ដឹក​នាំ​ប្រមាណ​៣​ខែ​មក​នេះ ​ឈ្នះ​បាន​តែ​៥​ប្រកួត​ប៉ុណ្ណោះ។ ហើយ​ក្រុម​បច្ចុប្បន្ន​ក៏​ស្ថិត​នៅ​តំបន់​កាត់ចោល​ផង​ដែរ។

ក្រោយ​ពី​បណ្ដេញ​លោក Henry ​ចេញ​ទៅ ​ក្រុម Monaco ​នឹង​ទុក​តួ​នាទី​ដឹក​នាំ​ក្រុម​នេះ​ទៅ​គ្រូ​ជំនួយ​ម្នាក់​ឈ្មោះ​ថា ​Franck Passi ដែល​ទើប​ចូល​កាន់​តំណែង​កាល​ពី​ខែ​មុន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT