លក់​ដាច់​ម្លឹង​ផង​! ​អាវ​ជម្រើស​ជាតិ​នីហ្សេរីយ៉ា ​លក់​មិន​ទាន់​អ្នក​ទិញ​ទេ ​

ឯកសណ្ឋាន​របស់​ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា ​បាន​ប្រកាស​លក់​ជា​ផ្លូវ​ការ​ហើយ ​ដោយ​គ្រាន់​តែ​ប្រកាស​ភ្លាម ​លក់​អស់​ភ្លាម​តែ​ម្ដង ​មាន​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​កំពុង​ចាំ​ទិញ។

ក្រុមហ៊ុន Nike ​បាន​បញ្ជាក់​ថា​ពួកគេ​បាន​ប្រកាស​លក់​អាវ​របស់​ជម្រើស​ជាតិ​នីហ្សេរីយ៉ា ​នៅ​ម៉ោង​៩​ព្រឹក ​ហើយ​គ្រាន់​តែ​ម៉ោង​៩:០៣​នាទី ​សម្រាប់​តែ​លក់​អស់​ភ្លាម​តែ​ម្ដង។ ​ហើយ​មាន​ការ​បញ្ជា​ទិញ​ជា​ច្រើន​ថែម​ទៀត។ តាម​គម្រោង​ការ​ប្រកាស​លក់​នោះ មាន​៣​លាន​អាវ ​ដែល​ជា​ចំនួន​ច្រើន​មែនទែន ប៉ុន្តែ​នៅ​តែ​លក់​អស់​ទៀត ពិត​ជា​មិន​ធម្មតា។

នីហ្សេរីយ៉ា ​ជា​​ប្រទេស​ដែល​បាន​ចូល​លេង World Cup ​ដំបូង​នៅ​ឆ្នាំ​១៩៩៤ ​ហើយ​គិត​មក​ដល់​ពេល​នេះ ពួកគេ​លេង​បាន​៦​ដង​មក​ហើយ។ ​ឆ្នាំ​ដែល​ពួកគេ​ធ្វើ​បាន​ល្អ​បំផុត​នោះ គឺ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ១៩៩៤ ១៩៩៨ ​និង​ឆ្នាំ​២០១៤​កន្លង​ទៅ៕ប្រភព៖ MARCA

  • លក់​ដាច់​ម្លឹង​ផង​! ​អាវ​ជម្រើស​ជាតិ​នីហ្សេរីយ៉ា ​លក់​មិន​ទាន់​អ្នក​ទិញ​ទេ ​