ភ្នំពេញក្រោន ប្រកួតមិត្តភាពជាមួយ Buriram United រសៀលនេះ

ក្នុងដំណើរបោះជំរុំហ្វឹកហាត់នៅប្រទេសថៃ រយៈពេល ២សប្តាហ៍ ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្លិប Buriram United វេលាម៉ោង ៣ និង ៣០នាទីរសៀល ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៩នេះ នៅកីឡដ្ឋាន Khao Kradong ។

នេះគឺជាការប្រកួតទី៣ហើយរបស់ភ្នំពេញក្រោន ក្រោយពីពួកគេបានប្រកួតចាញ់ក្រុម Nakhonratchasima FC ៤ ទល់នឹង ០ ធ្លាក់ចេញពីពានរង្វាន់ LEO PRE-SEASON 2019 និងឈ្នះក្រុម Army Regional 2 ៣ ទល់នឹង ២ កន្លងមក ។

សម្រាប់ប្រវត្តិនៃការជួបប្រកួតគ្នារវាងក្រុមទាំងពីរ គឺធ្លាប់កើតឡើងម្តងរួចមកហើយ កាលពីឆ្នាំ ២០១៧ កន្លងទៅ ដែលកាលនោះ នៅទីលានកីឡដ្ឋាន RSN ក្លិប Buriram United បានបំបាក់ក្លិប ភ្នំពេញក្រោន ដល់ទៅ ៦-០ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT