Emery៖ ​Man Utd ​បាន​គ្រូ​ថ្មី គឺ​ជា​ក្រុម​គ្រោះ​ថ្នាក់​បំផុត​មួយ​

ក្រុម Arsenal ​នឹង​បើក​ទ្វា​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Manchester United ​នៅ​រាត្រី​ថ្ងៃ​សុក្រ​ស្អែក​នេះ ​ក្នុង​ពាន​រង្វាន់ FA Cup ជុំ​ទី​៤​។

ក្រុម Arsenal ​ទើប​តែ​លេង​ស្មើ​ក្រុម Man Utd ​២-២ ​កាល​នៅ Old Trafford ​នា​ដើម​ខែ​ធ្នូ​កន្លង​ទៅ ​ក្នុង​ពាន​រង្វាន់ Premier League ។ ប៉ុន្តែ​ពួកគេ​នឹង​ត្រូវ​តតាំង​គ្នា​ម្ដង​ទៀត​នៅ FA Cup ​ម្ដង​នា​ថ្ងៃ​ស្អែក​នេះ។ បិសាច​ក្រហម​ក្រោម​ការ​ដឹក​នាំ​របស់​លោក Solskjaer ​៧​ប្រកួត​កន្លង​មក​នេះ ​មិន​ទាន់​ស្គាល់​ចាញ់​ម្ដង​ណា​ឡើយ។ ខណៈ​ដែល​ក្រុម Arsenal ​វិញ ​ហាក់​ធ្វើ​មិន​បាន​ល្អ​ប៉ុន្មាន​ទេ ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ។

កត្ដា​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​លោក Emery ​បាន​បង្ហាញ​ក្ដី​បារម្ភ​ជា​ខ្លាំង។ មួយ​វិញ​ទៀត ​លោក​បាន​បញ្ជាក់​ថា Man Utd ​ក្រោម​ការ​ដឹក​នាំ​គ្រូ​ថ្មី ​ពិត​ជា​ធ្វើ​បាន​ល្អ  និង​ក្លាយ​ជា​ក្រុម​គ្រោះ​ថ្នាក់​មួយ។ វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ដើម្បី​យក​ឈ្នះ​ពួកគេ ​នៅ​ពេល​ទម្រង់​លេង​របស់​ក្រុម​មួយ​នេះ​ឡើង​ដល់​កម្រិត​ល្អ​មួយ​ហើយ​នោះ៕ប្រភព៖ Dailymail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT